លោក វង្សី វិស្សុត៖ សេដ្ឋកិច្ចកម្ពុជា៥ខែដំបូងឆ្នាំនេះ មានសមត្ថភាពអាចរស់បាន តាមរយៈកំណើនការនាំចេញ ទោះបីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ និងការបិទខ្ទប់ក្តី

FN ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ ទោះបីមានការផ្ទុះឡើង នូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់ទ្រង់ទ្រាយធំក្តី ក៏នៅមានសមត្ថភាពអាចរស់បាន ហើយថែមទាំងអាចធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការនាំចេញផងដែរ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។ លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»។ លោកបន្តថា ៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ខែដំបូង កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម កើនឡើង ៥២ភាភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហាក្នុងវិបត្តិនេះ គឺវិស័យទេសចរណ៍ … Continue reading លោក វង្សី វិស្សុត៖ សេដ្ឋកិច្ចកម្ពុជា៥ខែដំបូងឆ្នាំនេះ មានសមត្ថភាពអាចរស់បាន តាមរយៈកំណើនការនាំចេញ ទោះបីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ និងការបិទខ្ទប់ក្តី